BP Development

គណៈគ្រប់គ្រងក្រុមហ៊ុនប៊ីភីឌីវេឡុបមុិន ចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋ ជនចាស់ជរា ពិការភាព និងកូនខ្ចី ភូមិ៦ និងភូមិ៧

Published Date : July 02, 2022

គណៈគ្រប់គ្រងក្រុមហ៊ុនប៊ីភីឌីវេឡុបមុិន ដឹកនាំដោយឯកឧត្តម ម៉ៅ វិបុល លោកជំទាវ អ៉ឹម សុភាព លោកហែម សុធារី និងលោកហួរ សុវិទូ បានសហការជាមួយរដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង លោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌ ចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋ ជនចាស់ជរា ពិការភាព និងកូនខ្ចី ភូមិ៦ និងភូមិ៧ ដែលខ្វះខាតចំនួន៣០គ្រួសារ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អំណោយឧបត្ថម្ភជូនរដ្ឋបាលខណ្ឌបឹងកេងកងរួមមាន៖

  • ទឹកត្រីចំនួន ១០០យួរ
  • ទឹកស៉ីអ៉ីវចំនួន ១០០យួរ
  • មីចំនួន ១០០កេស
  • ទឹកសុទ្ធចំនួន ១០០កេស
ចូលរួមការងារសង្គម និងចែករំលែកសេចក្តីស្រឡាញ់
ក្រុមហ៊ុនប៊ីភីឌីវេឡុបមុិន ហាងកាហ្វេភាពបុលប្រ៊ូហោសន៍ ហាងកាហ្វេប៊ីភីប្រ៊ីមៀម និង៧អេខនស្ត្រាក់សិន