BP Development

ហ្លូងម៉ែជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

Published Date : June 22, 2022

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតឱ្យ លោកជំទាវ ខៀវទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ដឹកនាំសមាជិក សមាជិកា របស់សមាគម ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម គម្រប់៨៦ យាងចូល៨៧ ព្រះវស្សា។

យើងខ្ញុំម្ចាស់ទាំងអស់គ្នាជាប្រតិភូនារី សូមព្រះបរមរាជានុញ្ញាតគោរពថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្ត្រខ្មែរជាដរាបតរៀងទៅ។

ព្រះរាជដំណាក់សិរីមង្គល​ ក្នុងព្រះបរមរាជវាំង