BP Development

ការស្រលាញ់មានច្រើនបែប ច្រើនសណ្ឋាន ការចែករំលែកបន្តិចបន្តួច

Published Date : February 16, 2023

ការស្រលាញ់មានច្រើនបែប ច្រើនសណ្ឋាន ការចែករំលែកបន្តិចបន្តួច ប៉ុន្តែទទួលបានមកវិញជាមួយនឹងស្នាមញញឺមធំៗ និងភាពសប្បាយរីករាយដែលស្ដែងចេញមកពីអារម្មណ៍ក្នុងបេះដូងពិតៗ
ខំប្រឹងប្រែងសិក្សាទាំងអស់គ្នាណាក្មេងតូចៗដ៏អោយស្រលាញ់ទាំងឡាយ យើងនឹងជួបគ្នាទៀតនូវឱកាសក្រោយ

 

មើលរូបបន្ថែម

ដំណើរកម្សាន្តប្រចាំឆ្នាំរបស់ក្រុមគ្រួសារប៊ីភីឌីវេឡុបមុិន

Published Date : February 14, 2023

ដំណើរកម្សាន្តប្រចាំឆ្នាំរបស់ក្រុមគ្រួសារប៊ីភីឌីវេឡុបមុិន ថ្ងៃទី១១-១២ ខែកុម្ភៈ ឆ្នាំ២០២៣

#BP Development
#BP Premium Coffee
#7A Construction
#Enjoy Annual Trip
#Have Fun

 

សម្ពោធការិយាល័យក្រុមហ៊ុនប៊ីភីឌីវីឡុបមុិន ហាងកាហ្វេប៊ីភីព្រីមៀម និងក្រុមហ៊ុន៧អេខនស្ត្រាក់សិននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។

Published Date : September 10, 2022

សូមគោរពថ្លែងអំណរគុណទ្រង់ ឯកឧត្តម ឧកញា លោកជំទាវ លោក-លោកស្រី និងបងប្អូនញាតិមិត្តទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីសូត្រមន្ត និងលើករាសីក្នុងឱកាសសម្ពោធការិយាល័យក្រុមហ៊ុនប៊ីភីឌីវីឡុបមុិន ហាងកាហ្វេប៊ីភីព្រីមៀម និងក្រុមហ៊ុន៧អេខនស្ត្រាក់សិននៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២។ វត្តមានរបស់ភ្ញៀវកត្តិយសទាំងអស់ ពិតជាមានន័យ និងមានតម្លៃដ៏ធំធេងសម្រាប់យើងខ្ញុំទាំងអស់គ្នា។ សូមគោរពជូនពរភ្ញៀវកត្តិយសទាំងអស់ឱ្យជួបតែសេចក្តីសុខ ចម្រើនរុងរឿង និងសុភមង្គលជានិច្ចនិរន្តរ៍។

លេខទូរស័ព្ទ: 077 322 699
ទីតាំង: បឹងកេងកង ក្បែរក្រសួងផែនការ
https://goo.gl/maps/bgc2jnYKMwKJsJmP8

គណៈគ្រប់គ្រងក្រុមហ៊ុនប៊ីភីឌីវេឡុបមុិន ចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋ ជនចាស់ជរា ពិការភាព និងកូនខ្ចី ភូមិ៦ និងភូមិ៧

Published Date : July 02, 2022

គណៈគ្រប់គ្រងក្រុមហ៊ុនប៊ីភីឌីវេឡុបមុិន ដឹកនាំដោយឯកឧត្តម ម៉ៅ វិបុល លោកជំទាវ អ៉ឹម សុភាព លោកហែម សុធារី និងលោកហួរ សុវិទូ បានសហការជាមួយរដ្ឋបាលខណ្ឌបឹងកេងកង លោក ធឹម សំអាន អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌបឹងកេងកង លោក ហេង ពិសិដ្ឋ អភិបាលរងខណ្ឌ ចុះចែកអំណោយជូន ដល់បងប្អូនប្រជាពលរដ្ឋ ជនចាស់ជរា ពិការភាព និងកូនខ្ចី ភូមិ៦ និងភូមិ៧ ដែលខ្វះខាតចំនួន៣០គ្រួសារ ក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

អំណោយឧបត្ថម្ភជូនរដ្ឋបាលខណ្ឌបឹងកេងកងរួមមាន៖

  • ទឹកត្រីចំនួន ១០០យួរ
  • ទឹកស៉ីអ៉ីវចំនួន ១០០យួរ
  • មីចំនួន ១០០កេស
  • ទឹកសុទ្ធចំនួន ១០០កេស
ចូលរួមការងារសង្គម និងចែករំលែកសេចក្តីស្រឡាញ់
ក្រុមហ៊ុនប៊ីភីឌីវេឡុបមុិន ហាងកាហ្វេភាពបុលប្រ៊ូហោសន៍ ហាងកាហ្វេប៊ីភីប្រ៊ីមៀម និង៧អេខនស្ត្រាក់សិន

ហ្លូងម៉ែជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!

Published Date : June 22, 2022

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ ព្រះបរមរាជានុញ្ញាតឱ្យ លោកជំទាវ ខៀវទេពរង្ស៊ី កាញារីទ្ធ ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងការអភិវឌ្ឍ ក្រសួងព័ត៌មាន ដឹកនាំសមាជិក សមាជិកា របស់សមាគម ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរសម្តេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើន ព្រះជន្ម គម្រប់៨៦ យាងចូល៨៧ ព្រះវស្សា។

យើងខ្ញុំម្ចាស់ទាំងអស់គ្នាជាប្រតិភូនារី សូមព្រះបរមរាជានុញ្ញាតគោរពថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ជាម្លប់ដ៏ត្រជាក់ ដល់ប្រជានុរាស្ត្រខ្មែរជាដរាបតរៀងទៅ។

ព្រះរាជដំណាក់សិរីមង្គល​ ក្នុងព្រះបរមរាជវាំង

ក្រុមហ៊ុនប៊ីភីឌីវីឡុបមុិន និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ផ្តល់ឱ្យលើសពីកន្លែងការងារ

Published Date : April 20, 2022

បង្កើត និងបង្កបរិយាកាសការងារប្រកបដោយភាពស្និទ្ធស្នាល រីករាយ ការគោរព ស្រលាញ់ និងផ្តល់តម្លៃ។ បង្ហាត់ បង្ហាញ និងបង្រួបបង្រួមឱ្យបុគ្គលគ្រប់រូបស្គាល់ យល់ និងចេះពីការងារ និងកាតព្វកិច្ចរបស់ខ្លួន ហើយធ្វើការដោយមានការសហការ និងចុះសម្រុងគ្នាតាមចំណេះ និងជំនាញប្រកបដោយក្រមសីលធម៌វិជ្ជាជីវ។

ក្រុមហ៊ុនប៊ីភីឌីវីឡុបមុិន និងក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ផ្តល់ឱ្យលើសពីកន្លែងការងារ ។

ពិធីសូត្រមន្ត​ដំឡើង​រាសី​ជូន​ដល់​គណៈគ្រប់គ្រង និងបុគ្គលិក​ទាំងអស់​នៃ​ក្រុមហ៊ុន​ប៊ីភីឌីវីឡុបមុិន ភាពបុលប្រ៊ូហោសន៍ និង7អេខនស្ត្រាក់សិន

Published Date : April 11, 2022

ពិធីសូត្រមន្តដំឡើងរាសីជូនដល់គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុនប៊ីភីឌីវីឡុបមុិន ភាពបុលប្រ៊ូហោសន៍ និង7អេខនស្ត្រាក់សិន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២២